
ក្រោយចាប់ខ្លួន និនចា គាស់ផ្ទះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសប្រាក់ឲ្យជនរងគ្រោះឲ្យមកទំនាក់ទំនងមកកាន់សមត្ថកិច្ច

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយករណីគាស់ផ្ទះលួចយកគ្រឿងអល័ង្ក ដែលបង្កឡើងដោយ និនចា បរទេស សូមធ្វើការទំនាក់ទំនងមកកាន់សមត្ថកិច្ច។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសូមគោរពជម្រាប ជូន ដល់ ពុកម៉ែបងប្អូន បើមានករណី (និនចា) ឡើងគាល់ឬចូលលួចក្នុងផ្ទះ សូមប្រយ៉ាប់មកទំនាក់ទំនងមកលោក អធិការខណ្ឌ សែនសុខ”។
លោកស្នងការរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា “សមត្ថកិច្ចជំនាញ នគរបាលខណ្ឌសែនសុខ បង្ក្រាបបាន (និនចា បរទេស ជំនាញ គាស់ផ្ទះនិងបានដកហូតគ្រឿងអល័ង្កការមួយចំនួន) ខ្ញុំសូម អរគុណ កំលាំងជំនាញ អធិការ ខណ្ឌសែនសុខខិតខំ ល្បាតការពារក្នុងមូលដ្ឋានរហូត ចាប់បង្ក្រាបបាន”៕

