
ស្វាយរៀង សង្ក្រាន្តថ្ងៃទី១ អ្នកទេសចរជាតិ-អន្តរជាតិ ប្រមាណ១១ម៉ឺននាក់ មកលេងកម្សាន្ត
ស្វាយរៀង៖ យ៉ាងហោចណាស់មានអ្នកទេសចរចំនួន ១១០.០១២នាក់ ដែលក្នុងនោះអ្នកទេសចរបរទេសចំនួន ៣.៥៩០នាក់ បានមកលេងកម្សាន្តសង្ក្រាន្តខេត្តស្វាយរៀង និងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀតរបស់ខេត្ត នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ដែលសង្ក្រាន្តថ្ងៃទី១ នេះបើតាការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តស្វាយរៀងនេះផងដែរ ទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី “សង្ក្រាន្តស្វាយរៀង” នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង កម្មវិធីនេះ រៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀ៕