
អ្នកទេសចរប្រមាណ១លាននាក់ ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី២
សៀមរាប៖ យ៉ាងហោចមានអ្នកទេសចរជាតិ-អន្តរជាតិប្រមាណ១លាននាក់ បានមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី២ នៃទឹកដីប្រវត្តិសាស្រ្តសៀមរាប នេះបើយោងតាមការបញ្ជាក់របស់មន្ទីរទេសរណ៍ខេត្តសៀម ។
បើមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ សរុបមានចំនួន ១,១៥៤,២៦៣ នាក់ បានចូលមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះមានភ្ញៀវទេសចរបរទេសមានចំនួន ៤,២៦៣ នាក់ ភ្ញៀវទេសចរជាតិមានចំនួន ១,១៥០,០០០នាក់។ អ្នកទេសចរទាំងអស់ បានទៅកម្សាន្តនៅតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ។
សម្រាប់រយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៥ខែ មេសា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ សរុបមានចំនួនប្រមាណ ១,៩៤ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៨,៨០០ នាក់៕

