
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត្រ គម្រោង វិនិយោគ១៧២ ជាមួយទំហំទុនប្រមាណ ២,៥ពាន់លានដុល្លារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក.អ.ក បានអនុម័ត្រ គម្រោងវិនិយោគចំនួន១៧២ ជាមួយទំហំទុនវិនិយោគប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក។
តាមរយៈបណ្តាញសង្គម នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា “១៧២គម្រោងវិនិយោគ ជាមួយទំហំ ទុនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥”។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ខ្លីៗអំពីគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិ យោគសរុប ចំនួន១៧២គម្រោង ទុនវិនិយោគសរុប ប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះបង្កើតការងារបានប្រមាណ ១២ម៉ឺនកន្លែង។ វិស័យដែលវិនិយោគច្រើនបំផុត ឧស្សាហកម្ម (ទំហំទុន ២,២ប៊ីលានដុល្លារអាម៉េរិក)។
លោកបានបន្តទៀតថា ខ្លីៗអំពីគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. ក្នុងខែមីនា ឆ្នាំ២០២៥ គម្រោងវិនិយោគសរុប ៦០គម្រោង ទុនវិនិ យោគសរុបប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះបង្កើតការងារបាន ប្រមាណ ៥ម៉ឺនកន្លែង វិស័យដែលវិនិយោគច្រើនបំផុត ឧស្សាហកម្ម (ទំហំទុន ១,២ប៊ីលានដុល្លារអាម៉េរិក)៕

