
រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា រួមគ្នាថតវីដេអូជូនពរបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីសក្តានុពលទេសចណ៍នៃប្រទេសទាំងពីរ

សៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានរួមគ្នាថតវីដេអូជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា។
បើតាមលោករដ្ឋមន្រ្តី ហួត ហាក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះថា “នាឱកាសចូលរួមក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅតំបន់រមណីយដ្ឋានអង្គរដ៏ល្បីលើពិភព លោក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរាជរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានរួមគ្នាថតនូវវីដេអូជូូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា-ឥណ្ឌាជូនដល់ប្រជាពលរដ្ឋកម្ពុជា-ឥណ្ឌា និងការអញ្ជើញមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងទៀត”៕

