Cambodia Trending Close

តើពិតដូចជាការលើកឡើងរបស់លោក ផែង វណ្ណៈ ទេ រឿងមេប៉ុស្តិ៍ស្រះចក ដែលមិនទទួលបណ្តឹងករណីរំលោភ ធ្វើឲ្យជន រងគ្រោះពីរនាក់ប្តីប្រពន្ធដឹកដៃគ្នាលោតទឹកបញ្ចប់ជីវិត

ដោយ៖ Kosal Sean ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
តើពិតដូចជាការលើកឡើងរបស់លោក ផែង វណ្ណៈ ទេ រឿងមេប៉ុស្តិ៍ស្រះចក ដែលមិនទទួលបណ្តឹងករណីរំលោភ ធ្វើឲ្យជន រងគ្រោះពីរនាក់ប្តីប្រពន្ធដឹកដៃគ្នាលោតទឹកបញ្ចប់ជីវិត តើពិតដូចជាការលើកឡើងរបស់លោក ផែង វណ្ណៈ ទេ រឿងមេប៉ុស្តិ៍ស្រះចក ដែលមិនទទួលបណ្តឹងករណីរំលោភ ធ្វើឲ្យជន រងគ្រោះពីរនាក់ប្តីប្រពន្ធដឹកដៃគ្នាលោតទឹកបញ្ចប់ជីវិត

ភ្នំពេញ៖ លោក ផែង វណ្ណៈ បានបញ្ចេញប្រតិកម្មតាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ដោយស្នើឲ្យមានការដកមេប៉ុស្តិ៍ស្រះចកចេញពីដំណែង ដែលមិនទទួលបណ្តឹងករណីរំលោភ បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធតូចចិត្តនឹងរឿងអយុត្តិធម៌ដឹកដៃគ្នាលោតទឹកបញ្ចប់ជីវិត។
លោក ផែង វណ្ណៈ បានបង្ហោះសារដោយមានខ្លឹមសារថា មេប៉ុស្តិ៍សង្កាត់ស្រះចកដែលមិនទទួលបណ្តឹងជនរងគ្រោះករណីរំលោភធ្វើអោយជនរងគ្រោះតូចចិត្តដឹកដៃប្ដីទៅលោតទឹកគួរដកមេប៉ុស្តិ៍ចេញទៅ មានតួនាទី ភារកិច្ចហើយ មិនបំរើប្រជាជនតើទុកនៅធ្វើអ្វី ? ចំណែកអស់លោកមេៗមួយចំនួន កុំព្យាយាមការពារទង្វើមេប៉ុស្តិ៍ កុំព្យាយាមបិតបាំងការពិត ។
លោក ផែង វណ្ណៈ ក៏ស្នើដល់សមត្ថកិច្ចទាំងអស់ សូមមេត្តាស្ដាប់មតិជនរងគ្រោះផង ឬ ជនរងគ្រោះក្រីក្រ សំដីមិនប្រៃ ? អញ្ចឹងហើយបានមានមតិមួយចំនួនលើកឡើងថា ក្រពិបាករកយុត្តិធម៌ណាស់ ទៅណាមកណាក៏គេរើសអើងដែរ ។
ជាមួយគ្នានោះដែរ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបង្ហោះសារតាមរយៈបណ្តាញសង្គមជំរុញនិងករណីនេះ ដោយមានខ្លឹមសារថា រឿងអយុត្តិធម៌មានច្រើនរាប់មិនអស់ដោយសារតែដង្កូវចេញពីសាច់ ធ្វើអោយប្រជាពលរដ្ឋមានការអាក់អន់ចិត្តទៅដល់ថ្នាក់ដឹកនាំម្តងបន្តិចៗនោះ។
យ៉ាងណាក៏មកដល់ពេលនេះ Trending News នៅមិនទាន់អាចសុំការបំភ្លឺពីនាយប៉ុស្តិ៍នគរបាលស្រះចក បាននៅឡើយទេ ជុំវិញនិងការលើកឡើងថា មិនទទួលបណ្តឹងរបស់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធក្នុងករណីរំលោភ ដែលបណ្តាលជនរងគ្រោះទាំងពីរតូចចិត្តដឹកដៃគ្នាលោកទឹកបញ្ចប់ជីវិត៕

អត្ថបទទាក់ទង