Cambodia Trending Close

ពលរដ្ឋនៅឃុំបល្ល័ង្គ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៩៤១បណ្ណ

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំបល្ល័ង្គ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៩៤១បណ្ណ ពលរដ្ឋនៅឃុំបល្ល័ង្គ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៩៤១បណ្ណ

កំពង់ធំ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោក នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៥៩៤១បណ្ណ នៅភូមិចំនួន៤ (ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ) ក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិការពារទ្រព្យសម្បត្តិស្របច្បាប់ តាមរយៈការផ្ដល់ជូននូវបណ្ណកម្មសិទ្ធលើអចលនវត្ថុ ដែលជាឯកសារ បញ្ជាក់នូវសុវត្ថិភាពគតិយុត្ត។

ក្រោមបរិយាកាសដ៏សែនសប្បាយរីករាយនេះ លោករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ, លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍, រដ្ឋបាលស្រុកបារាយណ៍, ក្រុមការងារបច្ចេកទេស និង មន្ត្រីស្ម័គ្រចិត្ត ដោយក្រោមការតម្រង់ទិសរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, គ្រប់ផ្នែក គ្រប់ថ្នាក់ បានសហការគ្នាយ៉ាងរលូនក្នុងការចុះបញ្ជីដីធ្លី និងរៀបចំបណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិទាំង៤ ក្នុងឃុំបល្ល័ង្គ បានចប់សព្វគ្រប់ប្រកបដោយភាពជោគជ័យ៕

អត្ថបទទាក់ទង