
ព្រលឹមស្រាងៗ ទីក្រុងព្រៃនគរ ជន់ជោរ ដោយផ្គររន្ទះនិងជំនន់ទឹកភ្លៀង
ព្រលឹមស្រាងៗ ទីក្រុងព្រៃនគរ ជន់ជោរ ដោយផ្គររន្ទះនិងជំនន់ទឹកភ្លៀង
(ហូជីមិញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ទីក្រុងហូជីមិញ ឬខ្មែរយើងហៅថា ព្រៃនគរ ពិតជាត្រជាក់ត្រជុំណាស់ ដោយទើបប្រទះនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំដើមរដូវវស្សា អមដោយបាតុភូតផ្គររន្ទះនៅតាមតំបន់ភាគច្រើន។
យោងតាមការកត់ត្រារបស់នាយកដ្ឋានឧតុនិយម ចាប់ពីម៉ោងប្រហែល៦ ព្រឹក ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅតាមតំបន់ជាច្រើន ធ្វើឱ្យផ្ទៃមេឃអាប់អួរគ្របដណ្តប់ពពកខ្មៅខ្មួលខ្មាញ់ ហើយដោយសារតែភ្លៀងធ្លាក់ច្រើនម៉ោងជាប់គ្នា បង្ករជាជំនន់ទឹកភ្លៀងជន់លិចផ្លូវនានា ផ្លូវជុំវិញផ្សារធូឌឹក ត្រូវទឹកជនលិចម៉ូតូអ្នកដំណើរសឹងតែពាក់កណ្តាលចង្កេះទៅហើយ៕
#trendingcambodia #trend #trendingnews #trendingpost #cambodianewsws #Cambodia #news #NewsUpdate #HotNews #Khmernews #ព័ត៌មានថ្មីៗ #កម្ពុជា #ដំណឹង #ព័ត៌មានទាន់ហេតុការណ៍

