Cambodia Trending Close

ក្រសួងមហាផ្ទៃ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 9:51 am ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង ក្រសួងមហាផ្ទៃ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង

ភ្នំពេញ៖ នារសៀលថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៥ ​លោក​ ទ្រី​ សុខហេង​ អនុរដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ និងជាប្រធានក្រុមការងារបច្ចេកទេស បាន ​ដឹក​នាំកិច្ច​ប្រជុំក្រុម​ការ​ងារ​បច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់​ ស្តីពី​វិសោធកម្មច្បាប់​ស្តីពី​ការបង្រ្កាបល្បែងសុីសង​ ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារបច្ចេកទេស ដែលរួមមានសមាជិក១៦រូប បានពិនិត្យ​ពិភាក្សា កែសម្រួលបញ្ចប់សេចក្តីព្រាងច្បាប់នេះ ដើម្បីគោរពជូន​ លោក​ ប៊ុន​ ហុន​ រដ្ឋលេខាធិ​ការ​​ក្រសួង​មហាផ្ទៃ​ និងជាប្រធានក្រុមការងាររៀប​ចំសេចក្តី​ព្រាងច្បាប់វិសោធនកម្មច្បាប់​ស្ដីពី​ការ​បង្ក្រាបល្បែងសុីសងនេះពិនិត្យ​ និងសម្រេច៕

អត្ថបទទាក់ទង