Cambodia Trending Close

ជាលើកទី១ នៅកម្ពុជា ដែលស្នងការខេត្តព្រៃវែង រងការប្រមាថពីក្រុមក្មេងពាល

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 10:14 am ព័ត៌មានជាតិ
ជាលើកទី១ នៅកម្ពុជា ដែលស្នងការខេត្តព្រៃវែង រងការប្រមាថពីក្រុមក្មេងពាល ជាលើកទី១ នៅកម្ពុជា ដែលស្នងការខេត្តព្រៃវែង រងការប្រមាថពីក្រុមក្មេងពាល

ព្រៃវែង៖ ឧត្ដមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បង្ហាញអំពីការប្រមាថដ៏ធ្ងន់ធ្ងន់មួយដែលថា មិនដែលកើតមានទាល់តែសោះនៅក្នុង​សង្គម​កម្ពុជា ខណៈក្រុមក្មេងពាលដេញគប់ និងវាយគ្នាដល់ក្នុងបរិវណស្នងការ ដែលនេះលោកចាត់ទុកថា ជាការប្រមាថមួយមិនអាចអន់ឱនឲ្យបាន។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ឈឿ ប៊ុនឆន បានលើកឡើងថា “ប្រហែលនេះគឺលើកទី១ហើយនៅស្រុកខ្មែរ ។ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួល​យកបាន​ជាដាច់​ខាត! ក្មេងៗសត្វមមាចមួយក្រុមនេះដេញគប់គ្នា និងវាយគ្នារហូតដល់​ក្នុងបរិវេណ​ស្នងកា​រ​ដ្ឋាន​​នគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ” ។

លោកស្នងការបានបន្ថែមទៀតថា “តើខ្ញុំគួរធ្វើបែបណាចំពោះពួក​គាត់ឱ្យសម​នឹងទង្វើតិរច្ឆាន​នេះ? ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកចៅក្រមនៃខេត្តព្រៃវែង​នឹងកំណត់​ទោសទណ្ឌក្រុម​នេះ​ដោយសមរម្យបំផុត ពីព្រោះខ្ញុំយល់ឃើញថា ពួកនេះបើអប់រំត្រឡប់​ទៅផ្ទះឱ្យកែខ្លួន​ក៏មិន​ចំណេញ​ដល់សង្គមជាតិដែរ” ។

ជាថ្មីទៀត ឧត្តមសេនីយ៍ទោ ឈឿង ប៊ុនឆន សូមផ្តាំយ៉ាងទទូច និងម៉ឺងមាត់ថា ក្មេងៗពាលដែលចូលចិត្តប្រព្រឹត្តអំពើពាលាអាវ៉ាសែទាំងឡាយក្នុងឃុំសង្កាត់ទាំង ១១៦ នៃខេត្តព្រៃវែង ឱ្យតែលោកបានដឹងថា ពួកអស់លោកលោកស្រីឯងបានប្រព្រឹត្តបទល្មើសហើយ ទោះគេចដល់ទីណាក៏តាមយកដែរ ហើយគ្មានឡើយវិធានការអប់រំនោះ៕

អត្ថបទទាក់ទង