Cambodia Trending Close

ទិដ្ឋភាពអភិរក្សនិងទេសចរណ៍ប្រកបដោយនិរន្តរភាពនៃតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង ក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង ខេត្តស្ទឹងត្រែង

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ទេសចរណ៍ ព័ត៌មានជាតិ
ទិដ្ឋភាពអភិរក្សនិងទេសចរណ៍ប្រកបដោយនិរន្តរភាពនៃតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង ក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង ខេត្តស្ទឹងត្រែង ទិដ្ឋភាពអភិរក្សនិងទេសចរណ៍ប្រកបដោយនិរន្តរភាពនៃតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង ក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង- នៅរដូវវស្សានេះ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើង ក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង កំពុងបង្ហាញពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវៈចម្រុះ ដោយជាទីតាំងទេសចរណ៍ដ៏សម្បូរប្រណីតមួយដែលមិនអាចនិយាយប្រៀបបាន។

ឧទ្យានជាតិវើនសៃ សៀមប៉ាង មានផ្ទៃដីសរុបជាង ៥០,០០០ ហិកតារ ស្ថិតនៅក្នុងដែនបរិវេណខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ តំបន់នេះជាផ្នែកសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឧទ្យានមានសត្វទោចថ្ពាល់លឿងប្រមាណជាង ១,៥០០ ក្បាល ដែលជាប្រភេទសត្វកម្រមាននៅលើពិភពលោក។

ការអភិវឌ្ឍន៍តំបន់ទេសចរណ៍អេកូក្នុងឧទ្យានជាតិវើនសៃ សៀមប៉ាង បាននាំឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលបានចូលរួមផ្តល់សេវាកម្មដឹកនាំទេសចរ និងសហការជាមួយអាជ្ញាធរដើម្បីអភិរក្សធនធានធម្មជាតិ។ ទេសចរជាតិ និងអន្តរជាតិជាច្រើនបានចូលរួមទស្សនាតំបន់នេះ ដោយធ្វើដំណើរទស្សនាសត្វទោចថ្ពាល់លឿង និងសត្វព្រៃផ្សេងៗ ព្រមទាំងរុក្ខជាតិធម្មជាតិ។

ដោយគោរពតាមគោលការណ៍ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់មិនត្រឹមតែជួយជំរុញជីវភាពសហគមន៍នោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។

អាជ្ញាធរជាតិដែនដី កសិកម្ម និងបរិស្ថាន សូមអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់អនុវត្តទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ដោយជៀសវាងការបំផ្លាញបរិស្ថាន ឧស្សាហ៍សហការជាមួយមូលដ្ឋាន និងចូលរួមលើកកម្ពស់ការអភិរក្ស ដើម្បីធានាអនាគតនិរន្តរភាពសម្រាប់ជីវៈចម្រុះ និងសង្គមមនុស្សជាតិទាំងមូល៕

អត្ថបទទាក់ទង