
ទឹកធ្លាក់ថ្មក្រាល តំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវទេសចរអាចទៅសម្រាកលម្ហែ នារដូវកាលបៃតង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងរួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្ម និងភ្ញៀវទេសចរដែលអញ្ជើញមកសម្រាកលម្ហែនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ។
ការចុះពិនិត្យមើលការតភ្ជាប់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
