Cambodia Trending Close

បង្រ្កាបករណីលួចម៉ូតូនៅប៉ោយប៉ែត ឃាត់បានជនសង្ស័យ ៣នាក់ រួមមានជនជាតិថៃ ១នាក់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 16:40 pm សង្គម
បង្រ្កាបករណីលួចម៉ូតូនៅប៉ោយប៉ែត ឃាត់បានជនសង្ស័យ ៣នាក់ រួមមានជនជាតិថៃ ១នាក់ បង្រ្កាបករណីលួចម៉ូតូនៅប៉ោយប៉ែត ឃាត់បានជនសង្ស័យ ៣នាក់ រួមមានជនជាតិថៃ ១នាក់

បន្ទាយមានជ័យ ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីលួចម៉ូតូដែលបង្កឡើងនៅវេលាម៉ោង ០៨:៣០ នាទី ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។លុះដល់រសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មុត សេងគី ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ បានបញ្ជាក់ថា ម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ ២០១៧ ផ្លាកលេខ បន្ទាយមានជ័យ 1K-9719 របស់ខ្លួន ត្រូវបានលួចយកទៅ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ និងស្រាវជ្រាវរហូតដល់ម៉ោង ១៦:៣០ នាទី ថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅជិតកាស៊ីណូ Gold World ក្នុងភូមិក្បាលស្ពាន១ គឺ៖
១. ​ផាវីត អាតអៀម (ខេត) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិថៃ
២. លេង ភារ៉ាត់ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ
៣. យៀង សុវណ្ណៈ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ

កម្លាំងជំនាញបានដកហូតវត្ថុតាង និងនាំពួកគេចូលមូលដ្ឋានសួរនាំតាមនីតិវិធី។ ជនសង្ស័យទាំង៣បានសារភាពថាពួកគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយពីកសាងសំណុំរឿងរួចបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ ការបង្ក្រាបនេះអនុវត្តដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការខេត្ត និងមានសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ខណៈវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទទាក់ទង