Cambodia Trending Close

បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ ត្រូវបានហាមឃាត់ការនាំចូល ខណៈទំនិញផ្សេងៗនៅអាចនាំចូលបានតាមច្រកផ្លូវការ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:25 pm ព័ត៌មានជាតិ សង្គម
បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ ត្រូវបានហាមឃាត់ការនាំចូល ខណៈទំនិញផ្សេងៗនៅអាចនាំចូលបានតាមច្រកផ្លូវការ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ ត្រូវបានហាមឃាត់ការនាំចូល ខណៈទំនិញផ្សេងៗនៅអាចនាំចូលបានតាមច្រកផ្លូវការ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតជូនដំណឹងនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីមុខទំនិញដែលជាប់បម្រាមនាំចូលពីប្រទេសថៃ ចំពោះអាជីវករ ពាណិជ្ជករ ធុរជន និងសាធារណជនទូទៅ។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន គយកម្ពុជាបានបញ្ជាក់ថា ទំនិញដែលជាប់ការហាមឃាត់ការនាំចូលមកប្រទេសកម្ពុជាពីប្រទេសថៃ មានដូចជា៖បន្លែ និងផ្លែឈើ, ប្រេងសាំង (Gasoline), ប្រេងម៉ាស៊ូត (Diesel), ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG), ប្រេងខ្មៅ (Fuel Oil)និង ប្រេងសាំងយន្តហោះ (Jet-A1)។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបញ្ជាក់ផងដែរថា មុខទំនិញផ្សេងទៀតក្រៅពីប្រភេទខាងលើ នៅអាចនាំចូលបានជាធម្មតា តាមការបំពេញនីតិវិធី និងលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។
ចំពោះមធ្យោបាយនាំចូល អាជីវករ និងពាណិជ្ជករអាចប្រើប្រាស់ការដឹកជញ្ជូនតាមមាត់ច្រកផ្លូវការដទៃទៀត បើកលែងតែច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលបច្ចុប្បន្នត្រូវបានបិទដោយយោធារថៃ ជាឯកតោភាគី។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យសន្យាថានឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ដើម្បីជូនដំណឹងអំពីស្ថានភាពនានា និងវិធានការថ្មីៗដល់អាជីវករ និងសាធារណជន៕

អត្ថបទទាក់ទង