Cambodia Trending Close

TF MOTORS ផ្ដល់រថយន្តអគ្គិសនី Leapmotor TO3 តម្លៃ ១៥,៩៩០ដុល្លា ជូនសិស្សឆ្នើមដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ ២០២៥

ដោយ៖ គុជ ឥន្ទាវុធ ​​ | 13 ម៉ោងមុន សង្គម
TF MOTORS ផ្ដល់រថយន្តអគ្គិសនី Leapmotor TO3 តម្លៃ ១៥,៩៩០ដុល្លា ជូនសិស្សឆ្នើមដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ ២០២៥ TF MOTORS ផ្ដល់រថយន្តអគ្គិសនី Leapmotor TO3 តម្លៃ ១៥,៩៩០ដុល្លា ជូនសិស្សឆ្នើមដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន TF MOTORS (CAMBODIA) Co., Ltd។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីគម្រោងផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនសិស្សានុសិស្សឆ្នើមម្នាក់ ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ ២០២៥។ រថយន្ត Leapmotor TO3 ដែលមានតម្លៃប្រមាណ ១៥,៩៩០ដុល្លា នេះ ជាប្រភេទ city car មានទ្វារ ៥ គឺជារថយន្តអគ្គិសនីសុទ្ធ ១០០% សាកថ្មតែម្តងអាចបើកបរបានដល់ទៅ ៣១០គីឡូម៉ែត្រ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបជាច្រើន។

គម្រោងផ្ដល់រថយន្តនេះ មានគោលបំណងចម្បងដូចជា៖

១. ដើម្បីគាំទ្រយុទ្ធសាស្ត្ររដ្ឋាភិបាលនៃការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីការពារបរិស្ថាន និងកាត់បន្ថយឧស្ម័នពុល បំពេញតាមទិសដៅនៃរដ្ឋាភិបាលនីតិកាលទី ៧ ។
២. ជាជំហានសំខាន់ក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងការប្រឡងបាក់ឌុប។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសរសើរដល់ TF MOTORS ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងជួយជំរុញឱ្យសាធារណជនកាន់តែមានចំណេះដឹង និងការយល់ដឹងលើការប្រើប្រាស់បច្ចេកវិទ្យាពីរុក្ខជាតិស្អាត ដែលមានឥទ្ធិពលវិជ្ជមានចំពោះបរិស្ថានជាតិ៕


ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទទាក់ទង