Cambodia Trending Close

ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:00 pm ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

(ឧត្តរមានជ័យ)៖ លោក ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋ/រាជទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។

ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។

លោក ប្រាក់ សុខុន បាននាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មកលោកដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។ បន្ថេមទីនេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃ ផងដែរ៕

អត្ថបទទាក់ទង