Cambodia Trending Close

ផ្ទះសេដ្ឋី រៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជិត១០០ ភាគរយហើយ

ដោយ៖ អែម លំអង ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ទេសចរណ៍ សង្គម
ផ្ទះសេដ្ឋី រៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជិត១០០ ភាគរយហើយ ផ្ទះសេដ្ឋី រៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជិត១០០ ភាគរយហើយ

ផ្ទះបុរាណខ្មែរដែលមានឈ្មោះថា«ផ្ទះសេដ្ឋី» ត្រូវបានសាងសង់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានជិត១០០ ភាគរយហើយ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ។ ផ្ទះនេះសាងសង់ដោយ ដើមគគីសុទ្ធដែលប្រើសសរប្រហែល ៨០ ដើមហើយអនុវត្តតាមរចនាបថបុរាណខ្មែរ ធ្វើឱ្យវាជាសំណង់ដ៏មានតម្លៃខ្ពស់សម្រាប់បង្ហាញពីសេដ្ឋកិច្ច និងវប្បធម៌ខ្មែរ។

ផ្ទះសេដ្ឋីនេះ ស្ថិតនៅក្នុងគម្រោង ភូមិវប្បធម៌ខ្មែរ ដែលមានគោលបំណងបង្ហាញអត្តសញ្ញាណជាតិខ្មែរ តាមរយៈសំណង់បុរាណ និងប្រពៃណីវប្បធម៌ខ្មែរ។ គម្រោងនេះនឹងធ្វើឱ្យភ្ញៀវទាំងជាតិ និងអន្តរជាតិ អាចទទួលបានបទពិសោធន៍ដ៏ពិសេសពីវប្បធម៌ និងប្រពៃណីខ្មែរផងដែរ ។

សូមជម្រាបថា ផ្ទះសេដ្ឋីជាសំណង់ដ៏មានតម្លៃសម្រាប់ការទស្សនាអត្តសញ្ញាណខ្មែរ និងជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវដែលចង់ស្គាល់ពីវប្បធម៌ និងប្រពៃណីខ្មែរ។ វាក៏ជាការបង្ហាញពីសមត្ថភាពនៃការរចនា និងសាងសង់អចលនទ្រព្យនៅក្នុងសម័យបុរាណ។

គួរបញ្ជាក់ថា ការសាងសង់ផ្ទះសេដ្ឋីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងសំខាន់មួយ ដែលជួយផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ និងជាការលើកស្ទួយវប្បធម៌ខ្មែរឲ្យកាន់តែរីកចម្រើននៅក្នុងសង្គមសកល ៕