Cambodia Trending Close

ថ្ងៃទី១ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរ ជិត៦ម៉ឺន នាក់

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 9:45 am ទេសចរណ៍ វប្បធម៌ និងទេសចរណ៍
ថ្ងៃទី១ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរ ជិត៦ម៉ឺន នាក់ ថ្ងៃទី១ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរ ជិត៦ម៉ឺន នាក់

ក្រចេះ៖ ថ្ងៃទី១ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោលគឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានអ្នកទេសចរជាតិ-អន្តរជាតិប្រមាណជិត ៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងតំបន់សង្ក្រាន្ត តាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តក្រចេះ។

បើមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១ ខេត្តក្រចេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តតាមទីរមណីយដ្ឋានទេសចរណ៍នានា ចំនួនប្រមាណ១៥.៤៨៥ នាក់ ក្នុងនោះបរទេស ២៨៦ នាក់។ ដោយឡែកប្រជាពលរដ្ឋដើរលេងតាមសង្ក្រាន្ត ដែលរៀបចំដោយរដ្ឋបាលខេត្តមានចំនួនប្រមាណ ៤១.៧៥៤ នាក់ សរុប ជារួម ៥៧.២៣៩ នាក់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ រដ្ឋបាលខេត្តក្រចេះបានរៀបចំសង្ក្រាន្តក្រចេះ រយៈពេល ៣ ថ្ងៃគឺថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសានេះ ដោយមានការរៀបចំប្រគំតន្ត្រី និងកម្មវិធីលេងកម្សាន្ត តាមបែបប្រពៃណីជាច្រើន មានដូចជា ទាញព្រាត់ រាំវង់ លាក់កន្សែងជាដើម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្រៅពីនោះនៅតាមតំបន់រមណីយដ្ឋាននានា និងតាមបណ្ដាស្រុកក៏មានការរៀបចំកម្មវិធីសង្ក្រាន្ត និងការលេងកម្សាន្តផ្សេងៗផងដែរ៕

អត្ថបទទាក់ទង