Cambodia Trending Close

លោក ខូវ ឆាយ ផ្តាំទៅអ្នករិះគន់ បន្ទោសបង្អាប់ ថាបានដំណែងតាមខ្សែរ ឬសូកប៉ាន់ សូមគិតឡើងវិញ លោកអាចធ្វើរឿងជាច្រើនមិនអាចនឹងស្មានដល់សម្រាប់គុនខ្មែរ

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 13:26 pm កីឡា
លោក ខូវ ឆាយ ផ្តាំទៅអ្នករិះគន់ បន្ទោសបង្អាប់ ថាបានដំណែងតាមខ្សែរ ឬសូកប៉ាន់ សូមគិតឡើងវិញ លោកអាចធ្វើរឿងជាច្រើនមិនអាចនឹងស្មានដល់សម្រាប់គុនខ្មែរ លោក ខូវ ឆាយ ផ្តាំទៅអ្នករិះគន់ បន្ទោសបង្អាប់ ថាបានដំណែងតាមខ្សែរ ឬសូកប៉ាន់ សូមគិតឡើងវិញ លោកអាចធ្វើរឿងជាច្រើនមិនអាចនឹងស្មានដល់សម្រាប់គុនខ្មែរ

ភ្នំពេញ៖ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានផ្តាំទៅអ្នករិះគន់ បន្ទាប់បង្អាប់ លោកកន្លងមកថា ឡើងដំណែងតាមខ្សែរ ឬសូកប៉ាន់ សូមធ្វើការគិតឡើងវិញ ក៏ព្រោះសម្រាប់វិស័យគុនខ្មែរមួយនេះ លោកអាចនឹងធ្វើរឿងច្រើនទៀតដែលមិនអាច​នឹងស្មានដល់ ខណៈដែលនាំយកគុនខ្មែរទៅដល់ទឹកដីអាមេរិកជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ ទទួលការគាំទ្រភ្លូកទឹកភ្លូកដី។

ពីសហរដ្ឋអាមេរិក លោក ខូវ ឆាយ បានបង្ហោះសារនៅលើបណ្តាញសង្គម នៅម៉ោងប្រមាណ១២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅស្រុកខ្មែរ) ដោយមានខ្លឹមសារថា “សូមជម្រាបទៅអ្នករិះគន់បន្ទោស​បង្អាប់​មួយចំនួ​ន​ដែលថា​ខ្ញុំឡើងដំណែង​តាមខ្សែរឬតាមការសូកប៉ាន់អោយបានជ្រាបថា ខ្ញុំនៅអាចធ្វើរឿង​ច្រើនទៀត​ដែលអ្នកមិនអាចនឹកស្មានដល់ សូមរងចាំតាមដានទាំងអស់គ្នា”។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែររូបនេះ បានឲ្យដឹងទៀតថា “រយៈពេល១១ថ្ងៃ នៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំបានបំពេញតួនាទីជាថ្នាក់ដឹកនាំយ៉ាងពេញលេញ (ដឹក+នាំ)​ជាអ្នកបើក​ឡាន​ដឹកជញ្ជូនទៅគ្រប់ទីកន្លែង, ជាអ្នកនាំផ្លូវ (មគ្គុទ្ទេសក៍ទេសចរណ៍), ជាអ្នករៀបចំឯកសារសុំវីសារ កក់សំបុត្រយន្តហោះ កក់ផ្ទះ រៀបចំការស្នាក់នៅហូបចុក, ជាអ្នកទំនាក់ទំនងស្ថាប័នពាក់ព័ន្ធ ជាអ្នកជួយបកប្រែភាសារ, ស្វែងរកប្រភពថវិកាជូនក្រុមការងារ កីឡាករ កីឡាការិនី ម្នាក់ៗពីរាប់ពាន់ ដល់ម៉ឺនដុល្លាត្រលប់មកផ្ទះវិញ, នាំយកគុនខ្មែរទៅដល់ទឹកដីអាមេរិកជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ទទួលការគាំទ្រភ្លូកទឹកភ្លូកដី៕

 

អត្ថបទទាក់ទង