Cambodia Trending Close

ឧត្តមសេនីយ៍ទោ សេង ធារិន ប្រាប់ឲ្យកងទ័ពឈរជើងក្នុងខេត្តបីលើផ្ទៃបឹងទន្លេសាប បន្ត ទប់ស្កាត់ និងបង្រ្កាបបទល្មើសទន្លេសាទ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបាន​ដាច់​ខាត

ដោយ៖ Kosal Sean ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សេង ធារិន ប្រាប់ឲ្យកងទ័ពឈរជើងក្នុងខេត្តបីលើផ្ទៃបឹងទន្លេសាប បន្ត ទប់ស្កាត់ និងបង្រ្កាបបទល្មើសទន្លេសាទ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបាន​ដាច់​ខាត ឧត្តមសេនីយ៍ទោ សេង ធារិន ប្រាប់ឲ្យកងទ័ពឈរជើងក្នុងខេត្តបីលើផ្ទៃបឹងទន្លេសាប បន្ត ទប់ស្កាត់ និងបង្រ្កាបបទល្មើសទន្លេសាទ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបាន​ដាច់​ខាត

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាប់បទល្មើសនេសាទបឹងទន្លេសាប បានបន្តជំរុញឱ្យកងទ័ពឈរជើងក្នុងខេត្តចំនួន៣ លើផ្ទៃបឹងទន្លេសាប បន្តយកចិត្តទុកដាក់ ល្បាត ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត។

ការជំរុញបែបនេះ របស់ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើឡើងខណៈ អញ្ជើញចុះ​សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សេង ធារិន បានជំរុញ​ឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទន្លេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕

អត្ថបទទាក់ទង