Cambodia Trending Close

រានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ ជួសជុលរួចរាល់ជាស្ថាពរ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 16:06 pm វប្បធម៌ និងទេសចរណ៍ សង្គម
រានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ ជួសជុលរួចរាល់ជាស្ថាពរ រានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ ជួសជុលរួចរាល់ជាស្ថាពរ

សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុល រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ ជាស្ថាពរ បន្ទាប់ពីប្រតិបត្តិការជួសជុលនិងអភិរក្សរយៈពេលជាង ២ ឆ្នាំចាប់ពីឆ្នាំ២០២៣មក។

លោក ឡុង ណារី អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានអះអាងថា ការជួសជុលនេះបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ និងបំពេញដោយក្រុមអ្នកជំនាញជនជាតិខ្មែរ និងបរទេស ដែលធ្វើឲ្យផ្នែករានហាល និងបង្កាន់ដៃនាគដែលមានសភាពទ្រុឌទ្រោម និងបាក់បែក ក្លាយទៅជាកន្លែងរឹងមាំ ស្អាត និងមានសោភ័ណភាពទាក់ទាញសាធារណជនវិញ។

គម្រោងជួសជុលនេះ បានរួមបញ្ចូលការជួសជុលថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរខ្លះ និងការពង្រឹងគ្រឹះ។ ថ្មមួយចំនួនដែលបែកបាក់ជ្រុះ ត្រូវបានគេយកឡើងជួសជុលឡើងវិញ ហើយក៏មានកន្លែងដែលប្រើថ្មថ្មីជំនួសផងដែរ ដើម្បីធានាបាននូវស្ថិរភាពនៃសំណង់។

សូមជម្រាបថា ការងារនេះស្ថិតក្នុងបរិបទគម្រោងបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរ ដើម្បីបង្កើនសមត្ថភាពក្នុងការអភិរក្សប្រាសាទប្រវត្តិសាស្ត្រ។ ការបណ្ដុះបណ្ដាលនេះមានទាំងទ្រឹស្តីនិងអនុវត្តន៍ជាក់ស្តែងនៅលើការដ្ឋានប្រាសាទបន្ទាយសំរ៉ែ ដោយមានការចូលរួមពីគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ សម្រាប់បុគ្គលិកជាច្រើនពីស្ថាប័នផ្សេងៗក្នុងបណ្តាអាជ្ញាធរជាតិអប្សរា៕

អត្ថបទទាក់ទង