
លោក ជា លីសែ ប្រកាសឧបត្ថម្ភថវិកា ៣០ម៉ឺន រៀល រួមគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនកីឡករ តូរ៉ូ សន្តិភាព
ភ្នំពេញ៖ លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ដែលជាថ្ងៃខួបទី៣២ នៃទិវាសារព័ត៌មានពិភពលោក បានប្រកាស ឧបត្ថម្ភថវិកា៣០ម៉ឺនរៀល អង្ករ២បាវ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កីឡករ តូរ៉ូ សន្តិភាព មកពីក្លឹប មហិទ្ធិមេសថ្ងកខេត្តស្វាយរៀង សមាគមនកីឡា កងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតមិនថាចាញ់ ឬឈ្នះ។
សកម្មភាពនេះ គឺបង្ហាញអំពីការប្រកាន់ខ្ជាប់នូវវប្បធម៌នៃការចែករំលែក លោក ជា លីសែ ក៏បានលើកឡើងផងដែរថា “ចែករំលែកគ្នារស់ រស់ទាំងអស់គ្នា ក្រោមដំបូលសន្តិភាព” ។
សូមបញ្ជាក់ផងដែរថា កីឡាករ តូរ៉ូ សន្តិភាព ដោយការគោរពស្រឡាញ់ និងគាំទ្រ បានចាក់សាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាង១០មកហើយ តាំងពីមិនទាន់ក្លាយខ្លួនជាកីឡករប្រដាប់ ទើបតែនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាលើកទី១ហើយ ដែលតូរ៉ូ មានឱកាសឡើងប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥ ជាលើកដំបូង៕
