Cambodia Trending Close

Sool Cool បង្កភាពរំភើបជាមួយវីដេអូ «បាខែង» បែប AI បង្ហាញសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត នាសម័យព្រះបាទយសោវរ្ម័នទី១

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ បច្ចេកវិទ្យា ព័ត៌មានជាតិ វប្បធម៌ និងសិល្បៈ
Sool Cool បង្កភាពរំភើបជាមួយវីដេអូ «បាខែង» បែប AI បង្ហាញសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត នាសម័យព្រះបាទយសោវរ្ម័នទី១ Sool Cool បង្កភាពរំភើបជាមួយវីដេអូ «បាខែង» បែប AI បង្ហាញសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត នាសម័យព្រះបាទយសោវរ្ម័នទី១

កាលពីថ្មីៗកន្លងទៅ អ្នកដំឡើងឈុតបុរាណដ៏ល្បីឈ្មោះលោក Sool Cool បានបង្ហាញស្នាដៃថ្មីមានលក្ខណៈទ្រង់ទ្រាយធំ ដែលលោក និង ក្រុមការងារ បានធ្វើការដំឡើងឈុតសម្លៀកបំពាក់បុរាណខ្មែរនាសម័យបាខែង និង បានបញ្ចេញវីដេអូ Trailer ផលិតឡើងបែបបច្ចេកវិទ្យា AI ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។

ចំពោះវីដេអូទស្សនីយភាពឈ្មោះថា «បាខែង» នេះដែរ លោក Sool Cool ក៏បានប្រាប់ពីគោលបំណងឱ្យដឹងថា លោកចង់បង្ហាញពីឈុតសម្លៀកបំពាក់ខ្មែរយោងតាមរចនាបថនៅក្នុងសម័យកាលព្រះបាទយសោវរ្ម័នទី១ អំឡុងសតវត្សរ៍ទី ១០ ជាសម័យបាខែង ដែលលោក និង ក្រុមការងារបានកែច្នៃដំឡើងឈុតដោយផ្ទាល់ និង ថតសម្ដែងដោយតារាល្បីៗប៉ុន្មានរូប ព្រមទាំងផលិតជាវីដេអូឡើងវិញមានលក្ខណៈជា AI។

បន្ទាប់ពីបញ្ចេញ Trailer ផ្ទុះការចាប់អារម្មណ៍ខ្លាំង មកដល់ពេលនេះ លោក Sool Cool ក៏បានបញ្ចេញសាកល្បងនូវវីដេអូពេញ «បាខែង» ដែលកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកពីមហាជនជាច្រើន ដោយសរសើរលើស្នាដៃផលិតវីដេអូបែបបច្ចេកវិទ្យា AI ដ៏ទាក់ទាញព្រឺរសម្បុរនេះ ជាពិសេសឈុតសម្លៀកបំពាក់ដ៏ស្អាតៗប្រណីតៗរបស់ខ្មែរនាសម័យនោះផងដែរ៕

អត្ថបទទាក់ទង