Cambodia Trending Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ ប្រធានអាស៊ាន អំពីគោលជំហររបស់កម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

ដោយ៖ Kosal Sean ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ ប្រធានអាស៊ាន អំពីគោលជំហររបស់កម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ ប្រធានអាស៊ាន អំពីគោលជំហររបស់កម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទជួប​ជាមួយ​ប្រធាន​ប្តូរវេនអាស៊ានឆ្នាំ២០២៥ បញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៥​នេះ បានបង្ហោះសារដោយមានខ្លឹមសារថា “ល្ងាចនេះ ខ្ញុំបានពិភាក្សាតាម​ទូរស័ព្ទ​ជាមួយ​​ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះ​ការរៀប​​ចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និង​អរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍​ដែលកំពុង​កើតមានពាក់​ព័ន្ធនឹង​ព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហរ​របស់​​រាជ​រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ទី១.កម្ពុជាប្រកាន់ខ្ជាប់​នូវគោល​ជំហរ​រក្សា​​សន្តិភាព មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការល្អជាមួយថៃ, ទី២.ការសម្រេច​ចិត្តរបស់កម្ពុជា​ដើម្បី​​យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅ​តុលា​​​ការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែង​រកដំណោះស្រា​យបញ្ហា​ព្រំដែន​នៅតំបន់​ទាំង​នោះ​ដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហា​អោយនៅបន្ត​ស្រពិច​ស្រពិល​រយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី, ទី៣. បន្ត​សហការ​ជាមួយ​ភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន​រវាង​ប្រទេស​​ទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្ត​ការ​គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី៤.បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជា​ពលរដ្ឋនៃ​ប្រទេសទាំងពីរកម្ពុជា-ថៃ៕

អត្ថបទទាក់ទង