Cambodia Trending Close

បទពិសោធ និងអនុសាសន៍របស់កម្ពុជាដែលបានលើក​ឡើងក្នុង​សន្និសីទ​ពិភព​លោក​លើ​ប្រធាន​បទ “​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ

ដោយ៖ Kosal Sean ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
បទពិសោធ និងអនុសាសន៍របស់កម្ពុជាដែលបានលើក​ឡើងក្នុង​សន្និសីទ​ពិភព​លោក​លើ​ប្រធាន​បទ “​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ បទពិសោធ និងអនុសាសន៍របស់កម្ពុជាដែលបានលើក​ឡើងក្នុង​សន្និសីទ​ពិភព​លោក​លើ​ប្រធាន​បទ “​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)​” ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។

ក្នុងសុន្ទរកថាគន្លឹះ លោក រដ្ឋមន្រ្តី បានចែករំលែកបទពិសោធ​នៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស​ក្នុងបរិបទដែលកម្ពុជាបានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែន​ពិបាករ​ហូត​​ដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះ​បញ្ចាំង​ដល់ពិភព​លោក​ពីតម្លៃ​មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាច​កាត់ផ្តាច់​បាន​រវាង​សន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការរក្សានូវ​និរន្តភាពជារឿងដ៏​ពិបាក​តែ​អាច​សម្រេចតាមរយៈសកម្មភាពរួមគ្នា​ជាក់ស្តែងដែល លោករដ្ឋមន្រ្តីបាន​លើក​ជាអនុសាសន៍​ចំនួន៤ ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងក្នុងសុន្ទរកថាគន្លឹះ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាកម្មវត្ថុនៃគំនិតពិភាក្សាក្នុងសនិ្នសីទកម្រិតអន្តរជាតិដែលគំាទ្រដោយអង្គការសហប្រជាជាតិទេសចរណ៍ (UNWTO)៕

អត្ថបទទាក់ទង