
ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៧,៨លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រឹងសមត្ថភាពស៊ីម៉ាក់ តាមរយៈធ្វើទំនើបកម្មបច្ចេកទេស

ភ្នំពេញ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា CMAC និង JICA-JICS បានចុះហត្ថលេខារួមគ្នាលើកកំណត់ហេតុ នៃគម្រោងហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ប្រមាណ៧.៨លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពស៊ីម៉ាក់ តាមរយៈការធ្វើទំនើបកម្មបច្ចេកទេស។
លោក ហេង រតនា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រូបលោក និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុគណៈកម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដេីម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ដែលជាហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ប្រមាណ៧,៨លានដុល្លារអាមេរិក។
បើតាមលោក ហេង រតនា គម្រោងនេះ សម្រាប់ពង្រឹងសមត្ថភាពអង្គភាពCMAC តាមរយ:ធ្វេីទំនេីបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីនALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់៕

