
គម្រោងវិនិយោគចំនួន៥៩ ជាមួយទំហំទុនប្រមាណ ៨១៦លានដុល្លារ ត្រូវអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត្រ ៥៩គម្រោងវិនិយោគ ជាមួយទំហំទុនប្រមាណ ៨១៦លានដុល្លារអាម៉េរិក ។
លោក ស៊ុន ចាន់ថុល បានលើកឡើងខ្លីៗអំពីគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. ក្នុងខែឧសភា ឆ្នាំ២០២៥នោះថា៖
• គម្រោងវិនិយោគសរុប៖ ៥៩គម្រោង
• ទុនវិនិយោគសរុប៖ ប្រមាណ ៨១៦លានដុល្លារអាម៉េរិក
• បង្កើតការងារបាន៖ ប្រមាណ ៤៤ពាន់កន្លែង
• វិស័យដែលវិនិយោគច្រើនបំផុត៖ ឧស្សាហកម្ម (ទំហំទុន ៥៧៩លានដុល្លារអាម៉េរិក)
