Cambodia Trending Close

ក្រសួងការងារចេញ ផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ជាចម្បង ដល់បងប្អូនពលករខ្មែរនៅប្រទេសថៃដែលកំពុងវិលត្រឡប់មកកាន់ស្រុកកំណើតវិញ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងការងារចេញ ផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ជាចម្បង ដល់បងប្អូនពលករខ្មែរនៅប្រទេសថៃដែលកំពុងវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ក្រសួងការងារចេញ ផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ជាចម្បង ដល់បងប្អូនពលករខ្មែរនៅប្រទេសថៃដែលកំពុងវិលត្រឡប់មកកាន់ស្រុកកំណើតវិញ

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត៖ នៅវេលាម៉ោង ៩:០០នាទី ព្រឹក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ មន្ត្រីរាជការពាក់ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមន្ទីរការងារនៃខេត្តបន្ទាយមានជ័យ បានចូលបម្រើការណ៍នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចត ដើម្បីត្រៀមផ្តល់ព័ត៌មានអំពីឱកាសការងារ និងអត្ថប្រយោជន៍ជាចម្បង ដល់បងប្អូនពលករខ្មែរនៅប្រទេសថៃដែលកំពុងវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

សកម្មភាពនេះជាចំណែកមួយនៃការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលស្វែងរកយុទ្ធសាស្ត្រធ្វើឱ្យការវិលត្រឡប់របស់ពលករខ្មែរមានភាពរលូន និងទទួលបានព័ត៌មានជាក់លាក់អំពីការងារ អប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជាប្រព័ន្ធសន្តិសុខសង្គមដែលពាក់ព័ន្ធទៅនឹងជីវភាពរបស់ពួកគេបន្ទាប់ពីបានបញ្ចប់ការងារនៅបរទេស។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់លើសិទ្ធិ និងសុវត្ថិភាពរបស់ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស និងផ្តល់ជូននូវជម្រើសការងារផ្សេងៗក្រោយពីពួកគេត្រលប់មកវិញ ដើម្បីជួយអភិវឌ្ឍជីវភាព និងសេដ្ឋកិច្ចក្នុងស្រុក៕

អត្ថបទទាក់ទង