Cambodia Trending Close

(វីដេអូ) ច្បាស់ហើយ! តាសក់សភ្នំត្បែង ប្រកាសជាសាធារណៈថាជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀង មាស សុខសោភា

ដោយ៖ គុជ ឥន្ទាវុធ ​​ | 6 ម៉ោងមុន សង្គម
(វីដេអូ) ច្បាស់ហើយ! តាសក់សភ្នំត្បែង ប្រកាសជាសាធារណៈថាជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀង មាស សុខសោភា (វីដេអូ) ច្បាស់ហើយ! តាសក់សភ្នំត្បែង ប្រកាសជាសាធារណៈថាជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀង មាស សុខសោភា

ភ្នំពេញ៖ បន្ទាប់ពីមានការលេចធ្លាយនៃរឿងរ៉ាវជីវិតឯកជនរវាងតារាចម្រៀងដ៏ល្បីមាស សុខសោភា និងអតីតស្វាមី ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមចាប់អាម្មណ៍យ៉ាងខ្លាំង។ ក្រោយមកនៅថ្ងៃទីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ឡើងវិញ ក្រោយពីលោក តាសក់សភ្នំត្បែង បានប្រកាសថា ខ្លួនជាស្វាមីបច្ចុប្បន្នរបស់កំពូលតារាចម្រៀងរូបនេះ។

បើយោងតាមវីដេអូផ្ទាល់ខ្លួនដែលមានរយៈពេលជាង ២ម៉ោង នៅលើហ្វេសប៊ុកផេក អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្វារវង្ស លោកតាសក់សភ្នំត្បែង បានប្រកាសយ៉ាងច្បាស់នៅចំណុចម៉ោង ១:០៨:០០ ថា ទំនាក់ទំនងរវាងខ្លួន និងអ្នកនាង មាស សុខសោភា មិនមែនជាការសង្ស័យទៀតទេ ប៉ុន្តែជាស្វាមីភរិយាដែលបានសម្រេចចិត្តរស់នៅជាមួយគ្នាពិតប្រាកដ។

ការប្រកាសនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចែករំលែកយ៉ាងទូលំទូលាយ ពិសេសក្នុងបណ្តាញសង្គម ជាពិសេសផ្ទុះការវែកញែកទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងដ៏ពេញនិយមមួយរូបនេះ។​

គួរបញ្ជាក់ផងដែរថាអ្នកនាង មាស សុខសោភា ជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីក្នុងវិស័យសិល្បៈខ្មែរ មានអ្នកគាំទ្រច្រើន និងជាសិល្បៈម្នាក់ដែលតែងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសាធារណជនផងដែរ៕

អត្ថបទទាក់ទង