
PTT នឹងត្រូវប្តុរឈ្មោះមក PPC វិញ
ភ្នំពេញ៖ លោក ទៀ ស្យាម ដែលជាតំណាងម្ចាស់អាជីវកម្មទិញសិទ្ធពីក្រុមហ៊ុនប្រេងឥន្ទនៈ ភីធីធី (ខេបូឌា) PTT Cambodia បានអះអាងថា ក្រុមហ៊ុន PTT នៅកម្ពុជានឹងប្តូរឈ្មោះទៅជា PPC វិញ ដែលមានឈ្មោះពេញ Peace Petroleum Cambodai វិញ។
តាមរយៈបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ ស្យាម បានបង្ហាញអំពីអត្ថន័យនៃឡូហ្គោលថ្មីនេះថា ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ !
-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។
-ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។
-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។
-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ។
សគួរបញ្ជាក់ថា កាលពីថ្ងៃទី៣ សីហា ម្សិលមិញនេះម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនលោក ទៀ ស្យាម ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ។
ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកំរិតស្តង់ដាខ្ពស់៕
