Cambodia Trending Close

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ សុខភាព
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមទៀតនោះទេ ដែលរបាយការនេះបង្ហាញសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ចំពោះករណីឆ្លងសរុបមានចំនួនសរុបដល់ ១៣៩,៣២៦នាក់  នឹងបានរាយការណ៍ថាមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេកាលពីថ្ងៃពុធ ដោយកាលពីមុនអ្នកស្លាប់សរុបនៅត្រឹម ៣,០៥៦នាក់។

ជាមួយគ្នាផងដែរ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ១៣៦,២៧០នាក់ ដែលបានជាសះស្បើយហើយ។

និងជាង ១៥.៣លានដូសនៃវ៉ាក់សាំង កូវីត-១៩ឬ ៩៥.៧៣ ភាគរយនៃចំនួនប្រជាជនសរុបត្រូវបានគ្រប់គ្រងបាន។ ក្រសួងបាននិយាយថាជំងឺនេះងាយឆ្លង ទៅលើមនុស្សដែលមានអាយុ ១៨ឆ្នាំឡើងទៅ។

ទន្ទឹមនិងនេះ ប្រទេសកម្ពុជាបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ រួចហើយជាមួយនឹងវ៉ារ្យ៉ង់ Omicron BA.4, BA.5 និងវ៉ារ្យ៉ង់ JN.1 ។ ហើយក៏កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំងលើកទី៦សម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

អត្ថបទទាក់ទង