Cambodia Trending Close

នារីរូបស្រស់ដែលរងហិង្សា វាយដំច្រំធាក់ បង្កឡើងដោយមន្រ្តីយោធា បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ដោយ៖ អែម លំអង ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ សង្គម
នារីរូបស្រស់ដែលរងហិង្សា វាយដំច្រំធាក់ បង្កឡើងដោយមន្រ្តីយោធា បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារីរូបស្រស់ដែលរងហិង្សា វាយដំច្រំធាក់ បង្កឡើងដោយមន្រ្តីយោធា បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ភ្នំពេញ៖ករណីស្រ្តីរូបស្រស់ម្នាក់ ដែលរងអំពើហិង្សា វាយដំច្រំធាក់ ជេប្រមាថ ដែលបង្កឡើងដោយមន្រ្តីពេទ្យយោធាម្នាក់ ដែលត្រូវបានចែកចាយតៗគ្នានៅលើបណ្តាញសង្គម បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ ដើម្បីសុំកិច្ចអន្តរគមន៍ស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោស។
តាមរយៈបណ្តាញសង្គម ឈ្មោះ Morokat Nhem បានចំពោះករណីនេះថា កាលពីថ្ងៃទី១៧ ខែមីនា គាត់បានស្នើឲ្យក្រុមការងាររបស់គាត់ដើម្បីជូនស្រ្តីរងអំពើហិង្សា ឈ្មោះ ជា ចន្ធូ ទៅបង្ហាញ និងដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងយកពាក្យបណ្តឹងនេះទៅដាក់នៅក្រសួងការពារជាតិរួចរាល់ហើយ។
បើតាមស្រ្តីរងគ្រោះ ជា ចន្ធូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណោ ស៊ុនឌីរតនៈ ជាមន្រ្តីពេទ្យយោធា បានប្រើហិង្សា វាយដំច្រំធាក់ ជេបញ្ចោ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនថែមទៀត ។
បើតាមបណ្តាញសង្គម Morokat Nhem ក៏បានឲ្យដឹងដែរថា “ជនសង្ស័យកាន់កាំបិតដេញកាប់ និងគម្រាមបើកឡានបុកផ្ទះអ្នកជិតខាងដែលបានជួយស្ត្រីរងគ្រោះ។ មើលកាតជនដៃដល់សុទ្ធតែធ្វើពេទ្យខាងរោគសសៃបេះដូងទៀត ហើយបើវ៉ៃស្រីសាហាវយ៉ាងនេះ តាមមើលវីដេអូ និងស្តាប់ស្ត្រីរងគ្រោះបុរសនេះមិនសូវដេកយប់ តើព្យាបាលអ្នកជម្ងឺមិនអីទេ ? ស្ត្រីរងគ្រោះគ្នាខ្លាចឮថាអាងខ្នងអាងខ្សែសម្បើមណាស់”។
Morokat Nhem បន្តទៀតថា “ខ្ញុំមិនមែនជនរងគ្រោះផង គ្រាន់តែមើលនិងស្តាប់សម្លេងស្រែកខ្ញុំញ័រទ្រូងប្រឹងចង់ស្ទះបេះដូង ចុះទំរាំជនរងគ្រោះគ្នាភ័យខ្លាចប៉ុណ្ណា ??? សង្ឃឹមថាសមត្ថកិច្ចនិងថ្នាក់ដឹកនាំនឹងផ្តល់យុត្តិធ៍មដល់ស្ត្រីរងគ្រោះ”៕

អត្ថបទទាក់ទង