Cambodia Trending Close

អវកាសយានិក NASA ២ រូប ត្រឡប់មកផែនដីដោយជោគជ័យបន្ទាប់ពីជាប់នៅលើ ISS អស់រយះពេល ៩ខែ

ដោយ៖ អែម លំអង ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ
អវកាសយានិក NASA ២ រូប ត្រឡប់មកផែនដីដោយជោគជ័យបន្ទាប់ពីជាប់នៅលើ ISS អស់រយះពេល ៩ខែ អវកាសយានិក NASA ២ រូប ត្រឡប់មកផែនដីដោយជោគជ័យបន្ទាប់ពីជាប់នៅលើ ISS អស់រយះពេល ៩ខែ

អវកាសយានិក NASA ចំនួន ២ រូប គឺ លោក Barry Butch Wilmore និង លោកស្រី Sunita Suni Williams បានធ្វើដំណើរត្រឡប់មកផែនដីដោយសុវត្ថិភាពនៅព្រឹក ថ្ងៃពុធ ទី ១៩ ខែមីនា នេះ បន្ទាប់ពីជាប់ខ្លួននៅលើ ស្ថានីយអវកាសអន្តរជាតិ (ISS)អស់រយៈពេល ៩ ខែ។

ដំបូងឡើយ គម្រោងបេសកកម្មរបស់ពួកគេនៅក្នុងលំហមានរយៈពេលត្រឹមតែ ៨ ថ្ងៃដើម្បីសាកល្បងយានអវកាស Starlinerរបស់ក្រុមហ៊ុន Boeing ប៉ុន្តែ បេសកកម្មនេះ ត្រូវបានអូសបន្លាយពេលដោយសារបញ្ហាបច្ចេកទេសជាមួយឧបករណ៍របស់យានអវកាស ដែលធ្វើឲ្យវាមិនមានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់ពួកគេ។

ដោយអាស្រ័យហេតុនេះ អង្គការ NASA បានដាក់ឲ្យលោក Wilmore និង លោកស្រី Williams ចូលរួមជាក្រុមនាវិក Expedition 71/72 នៅលើ ISS ដែលពួកគេបានរួមចំណែកដល់គម្រោងស្រាវជ្រាវផ្សេងៗ និងការងារថែទាំស្ថានីយ។

ការត្រឡប់មកវិញរបស់អវកាសយានិក ត្រូវបានសម្របសម្រួលដោយបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX ដែលបានដឹកពួកគេត្រឡប់មកវិញតាមយាន Dragon។ អមដំណើរពួកគេ មានអវកាសយានិក ២ រូបទៀតគឺ លោក Nick Hagueនិង លោក Aleksandr Gorbunovដែលអ្នកទាំងពីរបាននៅលើ ISS ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២៤។

ដំណើរត្រឡប់មកផែនដីនេះបានចំណាយពេល ១៧ ម៉ោងហើយការចុះចតត្រូវបានធ្វើឡើងនៅក្នុងទឹកសមុទ្រនៃរដ្ឋ Florida ។អវកាសយានិកទាំង ៤ រូបត្រូវបានក្រុមអ្នកជំនាញវេជ្ជសាស្ត្រធ្វើការវាយតម្លៃផ្នែកវេជ្ជសាស្ត្រដើម្បីឲ្យស៊ាំទៅនឹងទំនាញរបស់ផែនដីក្រោយស្នាក់នៅក្នុងលំហរយៈពេលយូរ៕

អត្ថបទទាក់ទង