Cambodia Trending Close

ស្ពានខ្ពស់ជាងគេនៅកម្ពុជា កំពុងអ៊ុត AC ដើម្បីត្រៀមបញ្ចប់ការងារ

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
ស្ពានខ្ពស់ជាងគេនៅកម្ពុជា កំពុងអ៊ុត AC ដើម្បីត្រៀមបញ្ចប់ការងារ ស្ពានខ្ពស់ជាងគេនៅកម្ពុជា កំពុងអ៊ុត AC ដើម្បីត្រៀមបញ្ចប់ការងារ

ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បច្ចុប្បន្នកំពុងសម្រេចការងារចុងក្រោយ (អ៊ុត AC )ដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងគម្រោងផ្លូវជាតិលេខ១០។ ស្ពាននេះបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ។

នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ស្ពាននេះ មានលក្ខណៈបច្ចេកទេសកម្រិតខ្ពស់ ដោយមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ វាស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។

បច្ចុប្បន្ន ស្ថានភាពសាងសង់បានសម្រេចស្ទើរតែ១០០% ហើយកំពុងអ៊ុតកៅស៊ូ (AC) ដើម្បីបញ្ចប់ផ្លូវលើស្ពាន។ ក្រៅពីការងារអ៊ុតកៅស៊ូ ក្រុមបច្ចេកទេសក៏កំពុងបន្តជំរុញការងារបន្ថែម ដូចជា បង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញា ចំណាំងផ្លាត និងបំភ្លឺអំពូល។ យោងតាមផែនការការងារ ស្ពាននេះនឹងត្រូវបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតីក្នុងដំណាក់កាលស្ថាពរ នាខែមិថុនា ឆ្នាំ២០២៥។ គម្រោងនេះគឺជាជំហានសំខាន់មួយក្នុងការកសាងហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន និងការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់តំបន់ភាគខាងលិចនៃប្រទេស៕

អត្ថបទទាក់ទង