Cambodia Trending Close

ហេតុអ្វីយើងត្រូវរៀបចំ សៀវភៅគោលនយោបាយបឹងទន្លេសាប នេះឡើង?

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ហេតុអ្វីយើងត្រូវរៀបចំ សៀវភៅគោលនយោបាយបឹងទន្លេសាប នេះឡើង? ហេតុអ្វីយើងត្រូវរៀបចំ សៀវភៅគោលនយោបាយបឹងទន្លេសាប នេះឡើង?

ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញហេតុផលចំនួន៣ធំៗ ជុំវិញនិងការរៀបចំសៀវភៅគោលនយោបាយបឹងទន្លេសាប។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងមាតិកា “របៀងសេដ្ឋកិច្ចចម្រុះបឹងទន្លេសាប” ដែលដឹកនាំដោយរដ្ឋលេខាធិការប្រចាំការ លោក តឹករ៉េត សំរេច បានបង្ហាញចំណុចទាំង៣នោះថា

ទី១.សន្តិសុខស្បៀង៖ រៀបចំបឹងទន្លេសាបឱ្យក្លាយទៅជាកន្លែងផលិត និងបម្រុងម្ហូបអាហារសម្រាប់កម្ពុជា

ទី២.សុវត្ថិភាពម្ហូបអាហារ៖ ផលិតម្ហូបអាហារដោយខ្លួនឯង និងជាអាហារដែលមានសុវត្ថិភាព និងសុខភាពសម្រាប់ប្រជាជាតិ

និងទី៣.ខ្លួនទីពឹងខ្លួន៖ ការពារកម្ពុជាពីការប្រែប្រួលនៃកត្តាខាងក្រៅដែលអាចប៉ះពាល់ លើផ្នែកផ្គត់ផ្គង់អាហារប្រចាំថ្ងៃ៕

អត្ថបទទាក់ទង