Cambodia Trending Close

មន្ត្រីជំនាញ ចុះពិនិត្យការអនុវត្តការងារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តឧត្តរមានជ័យ-បន្ទាយមានជ័យ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 12 ម៉ោងមុន សង្គម
មន្ត្រីជំនាញ ចុះពិនិត្យការអនុវត្តការងារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តឧត្តរមានជ័យ-បន្ទាយមានជ័យ មន្ត្រីជំនាញ ចុះពិនិត្យការអនុវត្តការងារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តឧត្តរមានជ័យ-បន្ទាយមានជ័យ

ភ្នំពេញ៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង បានដឹកនាំក្រុមការងាររបស់អង្គភាព និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យការអនុវត្តការងារនៃគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទឹកជុំ ក្នុងខេត្តឧត្តរមានជ័យ និងគម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ១)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទឹកជុំ មានការងារសំខាន់ៗ ដូចជា៖ ស្តារប្រឡាយមេចំនួន ១ខ្សែប្រវែង ៥៩៥០ម៉ែត្រ និងជួសជុសថែទាំសំណង់សិល្បការ្យដែលមានស្រាប់សរុបចំនួន ១២កន្លែង។ ២) គម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម មានការងារសំខាន់ៗដូចជា៖ ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៦០៥០ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យដែលមានស្រាប់ចំនួន ៣១កន្លែង។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់ក្នុងការ​ស្តារប្រឡាយ ការងារជួសជុលសំណង់សិល្បការ្យដែលមានស្រាប់ និងការងារសាងសង់សំណង់ថ្មីបន្ថែមឱ្យមានគុណភាព សោភ័ណភាព និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទឹកជុំមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២៤៨ហិកតា ស្រូវប្រាំងចំនួន ៨៦០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៦៥០គ្រួសារ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែក ប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៤៥០០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២៨៨០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២ ៨៨០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

អត្ថបទទាក់ទង