Cambodia Trending Close

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ឃាត់ខ្លួនបានម្នាក់យកមកអនុវត្តច្បាប់

ដោយ៖ គុជ ឥន្ទាវុធ ​​ | 3 ម៉ោងមុន សង្គម
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ឃាត់ខ្លួនបានម្នាក់យកមកអនុវត្តច្បាប់ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ឃាត់ខ្លួនបានម្នាក់យកមកអនុវត្តច្បាប់

បាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២១: ៣០នាទី នៅចំណុចក្បាលកោះ (កន្លែងអភិរក្សអតីតឡូត៍នេសាទលេខ៣) ព្រំព្រទល់ខេត្តបាត់ដំបង និងខេត្តសៀមរាប ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះជីវាំង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យ ប្រចាំទិសទន្លេសាប បានចុះបង្រ្កាបករណីនេសាទដោយប្រើប្រាស់ឧបករណ៏ខុសច្បាប់ (ឆក់ត្រី) ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ធន ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ រីឯបក្សពួកចំនួន ០៣នាក់ទៀតបានរត់គេចខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះជនសង្ស័យបានប្រើប្រាស់ឧបករណ៍ឆក់ត្រី យកមកឆក់លើកងកម្លាំងសមត្ថកិច្ច ហើយក៏ត្រូវកងកម្លាំង ដែលចុះប្រតិបត្តិបានបាញ់ការការពារខ្លួន ក៏ផ្លាតគ្រាប់ត្រូវចំកំភួនជើងខាងស្តាំ របស់ជនសង្ស័យបណ្តាលឲ្យរងរបួសស្រាល ។ វត្ថុតាងចាប់យកបានរួមមាន៖ អាំងវិចទ័រសម្រាប់ឆក់ត្រីចំនួន ០១គ្រឿង, អាគុយ៥០អំពែរចំនួន០១គ្រាប់, ដងឆក់ត្រីចំនួន ២គូរ និងកាណូតស្មាច់បំពាក់ម៉ាស៊ីនចំនួន ០៣គ្រឿង បានយករក្សាទុកនៅស្នាក់ការកម្លាំងប្រតិបត្ដិការសឹករងខេត្តបន្ទាយមានជ័យ ប្រចាំទិសទន្លេសាប។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅកាន់ផ្នែកជលផល ចាត់ការបន្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង