Cambodia Trending Close

នាវាចម្បាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ៣គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សង្គម
នាវាចម្បាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ៣គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាចម្បាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ៣គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ នៅវេលាម៉ោង ០៩៖០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន៣គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។

នាវាចម្បាំងនេះ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ី ចំនួន៣ គ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ(ថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី ១ខែឧសភា ឆ្នាំ២០២៥)
ក្នុងនោះគណៈប្រតិភូនាវាអញ្ជើញចូលជួបសំដែងការគួរសមជាមួយ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

សូមបញ្ជាក់ថាលក្ខណៈបច្ចេកទេសនាវា៖
ទី១-នាវាទីមួយឈ្មោះ REZKIY លេខ៣៤៣
-ទម្ងន់ផ្ទុក ២,២៥០ តោន
-បណ្ដោយ ១០៤.៥ ម៉ែត្រ
-ទទឹង ១៣ម៉ែត្រ
-ជម្រៅទឹក ៧.៩៥ ម៉ែត្រ
-មាននាវឹកសរុបចំនួន ១០០នាក់
-មេបញ្ជាការនាវា លោក វរនាវីឯក Evgenii KOVA LEV
ទី២-នាវាទីពីរឈ្មោះ HERO លេខ៣៣៩
-ទម្ងន់ផ្ទុក ២,២៥០ តោន
-បណ្ដោយ ១០៤.៥ ម៉ែត្រ
-ទទឹង ១៣ម៉ែត្រ
-ជម្រៅទឹក ៧.៩៥ ម៉ែត្រ
-មាននាវឹកសរុបចំនួន ១០០នាក់
-មេបញ្ជាការនាវា លោក វរនាវីឯក DMITRII GUNKO

និងទី៣-នាវាទីបីឈ្មោះ PECHENGA
-ទម្ងន់ផ្ទុក ១២,៨៩១ តោន
-បណ្ដោយ ១៣០ម៉ែត្រ
-ទទឹង ២០ម៉ែត្រ
-ជម្រៅទឹក ៧.២ ម៉ែត្រ
-មាននាវឹកសរុបចំនួន ៦២ នាក់
-មេបញ្ជាការនាវា លោក GONCHAR Aleksandr

អត្ថបទទាក់ទង