Cambodia Trending Close

សឹករងកោះកុង ប្រើប្រាស់រថយន្តអំណោយសម្តេចធិបតី ដឹកទឹកជូនពលរដ្ឋតាមខ្នងផ្ទះដែលកំពុងប្រឈមការខ្វះខាត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ម្សិលមិញ ម៉ោង 12:36 pm ព័ត៌មានជាតិ
សឹករងកោះកុង ប្រើប្រាស់រថយន្តអំណោយសម្តេចធិបតី ដឹកទឹកជូនពលរដ្ឋតាមខ្នងផ្ទះដែលកំពុងប្រឈមការខ្វះខាត សឹករងកោះកុង ប្រើប្រាស់រថយន្តអំណោយសម្តេចធិបតី ដឹកទឹកជូនពលរដ្ឋតាមខ្នងផ្ទះដែលកំពុងប្រឈមការខ្វះខាត

កោះកុង៖ ក្នុងរយៈពេល០២ថ្ងៃ ថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ បានចាត់តាំងកម្លាំអន្តរាគមន៍ក្នុងអង្គភាពដោយ ប្រើប្រាស់រថយន្តអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន០២គ្រឿងចេញប្រតិបត្តិការដឹកជញ្ជូនទឹកពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ដើម្បីប្រគេនប្រសង្ឃ និងចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តដែលកំពុងប្រឈមការកង្វះខាតទឹកស្អាតប្រើប្រាស់។

ការចេញប្រតិបត្តិការនាពេលនេះស្តែងចេញអោយឃើញអំពីការចុះជួយប្រជាពលរដ្ឋក្នុងគ្រាជួបទុក្ខលំបាក ក្នុងនាមជាកងទ័ពទាំងអស់គ្នាជាកូនចៅប្រជាពលរដ្ឋ ត្រូវរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយស្របទៅតាមការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ក្នុងអំឡុងអន្តរកាលនៃ ការកង្វះខាតទឹកស្អាត ប្រើប្រាស់ក្នុងនារដូវប្រាំង ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ និងភូមិសាស្រ្ត មួយចំនួនទៀត នៃខេត្តកោះកុង៕

អត្ថបទទាក់ទង