Cambodia Trending Close

កម្ពុជាត្រូវរងការទម្លាក់គ្រប់បែកចង្កោមជិត៣០លានគ្រាប់ ចន្លោះដើមទសវត្សរ៍៦០-៧០

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាត្រូវរងការទម្លាក់គ្រប់បែកចង្កោមជិត៣០លានគ្រាប់ ចន្លោះដើមទសវត្សរ៍៦០-៧០ កម្ពុជាត្រូវរងការទម្លាក់គ្រប់បែកចង្កោមជិត៣០លានគ្រាប់ ចន្លោះដើមទសវត្សរ៍៦០-៧០

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា យ៉ាងហោចណាស់ គ្រាប់បែកចង្កោមប្រមាណ៣០លានគ្រាប់ ត្រូវបានទម្លាក់នៅកម្ពុជាក្នុងចន្លោះទសវត្សរ៍៦០និង៧០ ដោយការវាយប្រហារប្រមាណ១ម៉ឺនទីតាំង។

លោក ហេង រតនា តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា សាក្សីនិងភស្តុតាងសង្គ្រាម៖​ គ្រាប់បែកចង្កោម​ ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ​ ជាប្រភេទគ្រាប់កាំភ្លេីងធំដែលផ្ទុកគ្រាប់បែកឬគ្រាប់មីន!!

នៅកម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត៣០លានគ្រាប់​(កូនគ្រាប់បែក)ចន្លោះពីដេីមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០​ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស ៕

អត្ថបទទាក់ទង