Cambodia Trending Close

ទឹកដីខេត្តកំពង់ឆ្នាំង ធ្វើឲ្យសម្តេចតេជោ នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី

ដោយ៖ Kosal Sean ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ទឹកដីខេត្តកំពង់ឆ្នាំង ធ្វើឲ្យសម្តេចតេជោ នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី ទឹកដីខេត្តកំពង់ឆ្នាំង ធ្វើឲ្យសម្តេចតេជោ នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី

កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុង​ព្រះរាជ​ពិធីច្រត់​ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានធ្វើឲ្យសម្តេច នឹកដល់ពេលវេលា៤០ឆ្នាំមុន ពេលបំពេញភារកិច្ច ក្នុងឋានៈជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ បានបង្ហោះសារតាមរយៈបណ្តាញសង្គមដោយមានខ្លឹមសារថា “មកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី៤០ឆ្នាំមុនដែលខ្ញុំមកបំពេញការងារ រយៈពេល២ថ្ងៃនិង១យប់នាខែធ្នូឆ្នាំ១៩៨៥។ ក្នុងឋានះជានាយករដ្ឋមន្ត្រីនា​ពេលនោះ​មកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាជនព្រម​ទាំងសម្រេច​ផលិត​ចានត្រង់ជ័រកៅស៊ូចំនួន២លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែង”។

សម្តេចតេជោ បានបន្ថែមថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំង​ប្រែក្លាយជាខេត្តអភិវឌ្ឍ​មួយចំណែក​ខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំមក៧២ឆ្នាំដែរ។ ជូនភ្ជាប់នូវរូបថតដែលមានអតីតអភិបាល​ខេត្ត​ដោក ណារិនអមដំណើរ៕

អត្ថបទទាក់ទង