
ប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាមបំពេញទស្សនកិច្ចសិក្សា នៅយោធភូមិភាគទី៤
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ ទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេង កងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយ វរសេនីយ៍ឯក ឡេ តឹកថាំង នាយរងសេនាធិការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សុក រីនណា បានចាត់ទុកថាដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាម នៅយោធភូមិភាគទី៤ នាពេលនេះថា ពិតជាបានបង្កើនបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ លោកវរសេនីយ៍ឯក ឡេ តឹកថាំង បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក៏ដូចជានាយ និងពលទាហាន ដែលលបានចំណាយពេលវេលាទទួលស្វារគមន៍គណៈប្រតិភូយើងខ្ញុំដែលបានមកបំពេញទស្សនកិច្ចសិក្សានាពេលនេះថា គឺជាការផ្លាស់ប្តូបទពិសោធន៍រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការបន្តទៅថ្ងៃមុខ ហើយក៏ជាការបង្ហាញឲ្យនាយទាហានបន្តវេន បានឃើញ នូវទំនាក់ទំនងដ៏ល្អប្រពៃ និងស្អិតរមួត រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយភាគីវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្ពុជា៕

