Cambodia Trending Close

កម្ពុជា ព្រឹទ្ធសភាអាមេរិក ជួបពិភាក្សាគ្នា ស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់​ទំនងឲ្យ​កាន់​តែ​ស៊ីជម្រៅ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ

ដោយ៖ Kosal Sean ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា ព្រឹទ្ធសភាអាមេរិក ជួបពិភាក្សាគ្នា ស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់​ទំនងឲ្យ​កាន់​តែ​ស៊ីជម្រៅ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ កម្ពុជា ព្រឹទ្ធសភាអាមេរិក ជួបពិភាក្សាគ្នា ស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់​ទំនងឲ្យ​កាន់​តែ​ស៊ីជម្រៅ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានពិភាក្សាគ្នាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសបំពេញ​បេសក​កម្មការងារ​​ចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួប​សម្តែង​ការគួរ​សម និងពីភាក្សាការងារជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធ​សភាស​ហរដ្ឋអាម៉េរិក ដោយមានការចូលរួមផងដែរពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕

អត្ថបទទាក់ទង