
កាន់តែក្តៅ! ម៉ែ កុលាប ធ្វើលិខិតជូនដំណឹងដល់ កុល ធីតា ពាក់ព័ន្ធរឿងជម្លោះពាក្យសំដី លើបណ្ដាញសង្គម
ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសក្នុងចំណោមអ្នកតាមដាន លោក វ៉ែន ដារ៉េត ហៅ ម៉ែ កុលាប បានកើតមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការចេញសេចក្ដីជូនដំណឹងផ្លូវការពីមេធាវីរបស់លោក ទៅកាន់យុវតី កុល ធីតា ដែលជាបុគ្គលធ្លាប់ផ្ទុះរឿងពាក់ព័ន្ធនឹងលោក វណ្ណថាន កាលពីពេលកន្លងមក។
មុនពេលសេចក្ដីជូនដំណឹងនោះត្រូវបានចេញផ្សាយ ម៉ែ កុលាប បានបង្ហោះវីដេអូមួយដែលបង្ហាញពីយុវតី កុល ធីតា កំពុងរាំ ដោយពាក់តែអាវក្នុង បន្ទាប់មកបានអមជាមួយ caption ថា៖ «កូន ធីតា មកសារនេះ រៀងកាចតិចហើយណា»។ ក្នុងវីដេអូផងដែរ ម៉ែ កុលាប ក៏បានអត្ថាធិប្បាយបែបសើចលេង ហើយមានពាក្យពេចន៍មួយចំនួន ដែលបានបង្កឱ្យយុវតី កុល ធីតា មិនពេញចិត្តជាខ្លាំង។
បន្ទាប់មក កុល ធីតា បានឆ្លើយតបតាមរយៈសារដែលបង្ហោះក្នុងហ្វេសប៊ុក សរសេរថា៖ «អរ អាចុយម្រាយនេះ យកវីដេអូអញទៅថតលក់ផលិតផលវា»។ ការបង្ហោះនេះ បានបង្កឱ្យមានការឆ្លើយតបតទៅវិញពីម្ចាស់គណនីម៉ែ កុលាប ដោយចេញសេចក្ដីជូនដំណឹងតាមផ្លូវច្បាប់។
ចំពោះករណីនេះ កំពុងក្លាយជាចំណុចក្តៅសម្រាប់អ្នកប្រើបណ្តាញសង្គមជាច្រើន ហើយរង់ចាំមើលថាតើដំណើរការតទៅនឹងមានការសម្របសម្រួល ឬអាចនាំទៅដល់វិធានការច្បាប់បន្ថែម៕
