Cambodia Trending Close

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធខ្លួនឯង នៅស្រះទឹកទួលប្រណាំងសេះ ខេត្តពោធិ៍សាត់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ សង្គម
បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធខ្លួនឯង នៅស្រះទឹកទួលប្រណាំងសេះ ខេត្តពោធិ៍សាត់ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធខ្លួនឯង នៅស្រះទឹកទួលប្រណាំងសេះ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបង្ក្រាបករណីឃាតកម្មមួយ ដោយឃាត់ខ្លួនបុរសម្នាក់ ក្រោយមានការសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន។

ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ១៩ ខែឧសភា វេលាម៉ោង ០៨ ព្រឹក។ ការចាប់ខ្លួននេះកើតឡើងដោយការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាកាន ក្នុងការសម្របសម្រួលនីតិវិធីជាមួយអយ្យការអមសាលាដំបូងខេត្ត។

ជនសង្ស័យមានឈ្មោះ ស សន ភេទប្រុស អាយុ ៦៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលបង្ក្រាប កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖
– ខ្សែក, ខ្សែដៃ, ក្រវិល, បន្តោង, ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួនសរុប ២២ ដុំ (ទម្ងន់សរុប ៣២៣.៥០ ក្រាម)
– លុយសរុប ១,៨០០ ដុល្លារ និង ១,៤៦២,៦០០ រៀល
– ទូរស័ព្ទដៃចំនួន ០២គ្រឿង
– កាបូបដៃ, កាតធនាគារ ABA, ប័ណ្ណបើកបរ, អត្តសញ្ញាណប័ណ្ណ, កាតវ៉ាក់សាំង
– ម៉ូតូ Dream C ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ តែមសេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I:4125

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទទាក់ទង