Cambodia Trending Close

រដ្ឋមន្រ្តីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC)

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) រដ្ឋមន្រ្តីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC)

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីជម្រាបជូនអំពីសមាសភាពរបស់គណៈកម្មាធិការប្រតិបត្តិ នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រាប់ឆ្នាំ២០២៥ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសកិច្ចសហការក្នុងវិស័យសុវត្ថិភាពចរាចរណ៍ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕

អត្ថបទទាក់ទង