Cambodia Trending Close

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីជនស៊ីវិលបង្ហោះវីដេអូពាក់ឯកសណ្ឋាននគរបាលជាតិក្នុង TikTok

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:25 pm សង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីជនស៊ីវិលបង្ហោះវីដេអូពាក់ឯកសណ្ឋាននគរបាលជាតិក្នុង TikTok ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីជនស៊ីវិលបង្ហោះវីដេអូពាក់ឯកសណ្ឋាននគរបាលជាតិក្នុង TikTok

នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យបានជ្រាបថា នាពេលថ្មីៗនេះ មានគណនី TikTok មួយឈ្មោះ “Nha Jaksloy” បានបង្ហោះវីដេអូឃ្លីប ស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ និងប្រើប្រាស់នូវកាយវិការមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ក្រោយពីបានឃើញនូវវីដេអូខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋានបានស្រាវជ្រាវ និងកោះហៅម្ចាស់គណនីមកសាកសួរ និងបំភ្លឺ។ បុគ្គលខាងលើមានឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ ១៩ ឆ្នាំ ជាកម្មករ មានទីលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គេបានសារភាពថា យកឯកសណ្ឋាននគរបាលរបស់ឪពុក ដែលជានគរបាលការពារព្រំដែន បានទុកនៅផ្ទះមកពាក់ និងថតវីដេអូបង្ហោះក្នុងគណនី TikTok ដោយគ្មានគំនិតអាក្រក់ ប៉ុន្តែបណ្ដាលមកពីការមិនយល់ដឹងអំពីផ្លូវច្បាប់ និងផលប៉ះពាល់។

បន្ទាប់ពីបានដឹងថាសកម្មភាពខ្លួនខុស បុគ្គលនោះបានទៅកាត់សក់ឲ្យខ្លី ដើម្បីមិនចង់អោយគេស្គាល់ខ្លួន និងចង់ជៀសវាងការរកស៊ីជាផ្លូវការជាថ្មី។ បន្ថែមពីនេះ គេបានធ្វើកិច្ចសន្យាច្បាស់លាស់ក្នុងការបញ្ឈប់សកម្មភាពអនាមិកបែបនេះតទៅទៀត។

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងពិសេសយុវជនដែលប្រើប្រាស់បណ្តាញសង្គមឲ្យប្រុងប្រយ័ត្នចំពោះការបង្ហោះមាតិកាណាមួយដែលអាចប៉ះពាល់ដល់ស្ថាប័ននិងសាធារណៈជន ដើម្បីរួមគ្នាក្សែរក្សាសណ្តាប់ធ្នាប់សង្គម ៕

អត្ថបទទាក់ទង