Cambodia Trending Close

បច្ចុប្បន្ន ស៊ីម៉ាក់មានជំនាញសុនខ ហិតជាតិផ្ទុះ សន្តិសុខ ល្បាត ប្រមាញ់ និងសុនខ ហិតគ្រឿងញៀន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 10:17 am ព័ត៌មានជាតិ
បច្ចុប្បន្ន ស៊ីម៉ាក់មានជំនាញសុនខ ហិតជាតិផ្ទុះ សន្តិសុខ ល្បាត ប្រមាញ់ និងសុនខ ហិតគ្រឿងញៀន បច្ចុប្បន្ន ស៊ីម៉ាក់មានជំនាញសុនខ ហិតជាតិផ្ទុះ សន្តិសុខ ល្បាត ប្រមាញ់ និងសុនខ ហិតគ្រឿងញៀន

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ បានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់ផ្នែកជំនាញសុនខរួមមានជំនាញសុនខហិតជាតិផ្ទុះ​ សុនខសន្តិសុខ​ សុនខល្បាត​ សុនខប្រមាញ់​ និងសុនខហិតគ្រឿងញៀនជាដេីម។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានលើកឡើងថា គ្រូបច្ចេកទេសសុនខបានទទួលការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញ​ ទេពកោសល្យ​ និង​បច្ចេកទេសសុនខទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស!! បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់ផ្នែកជំនាញសុនខរួមមានជំនាញសុនខហិតជាតិផ្ទុះ​ សុនខសន្តិសុខ​ សុនខល្បាត​ សុនខប្រមាញ់​ និងសុនខហិតគ្រឿងញៀនជាដេីម។

សូមរំលឹកថា​ ជំនាញសុនខនៅកម្ពុជានេះបានចេញដំណេីរពីការជួយរបស់រដ្ឋាភិបាលនិងកងទ័ពស៊ុយអ៊ែត​ចាប់ផ្តេីមនៅឆ្នាំ១៩៩៦-៩៧​ ដោយអង្គភាពCMACពឹងជំនួយអន្តរជាតិទាំងធនធាន និងជំនាញបច្ចេកទេសព្រមទៃងការនាំចូលសុនខពីបរទេស១០០%​ មកដល់បច្ចុប្បន្ននេះ​ អង្គភាពCMACបានម្ចាស់ការទាំងធនធាន​ ជំនាញបច្ចេកទេស​ និងបង្កាត់ពូជ​ ធានានិរន្តភាពខ្លួនឯង១០០%​ ហេីយមិនត្រឹមតែសម្រាប់គាំទ្រតម្រូវក្នុងស្រុកប៉ុណ្ណោះទេ​ ដោយថែមទាំងអាចនាំចេញទៅប្រទេសមួយចំនួនផងដែរ។​ ខ្មែរអាចធ្វេីបាន!!​ (០៤​ មិថុនា​ ឆ្នាំ២០២៥)៕

អត្ថបទទាក់ទង