
សូមបញ្ឈប់ ការបោះសម្រាមប្លាស្ទិកចូលទៅក្នុងសមុទ្រ ព្រោះអាចបណ្តាលឲ្យ អណ្តើក ត្រី និងសត្វផ្សេងទៀតស្លាប់
ភ្នំពេញ៖ តើអ្នកដឹងទេថា ការបោះសម្រាមប្លាស្ទិកចូលទៅក្នុងសមុទ្រ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងភពផែនដីរបស់យើង? បើតាមអង្គការសត្វព្រៃ និងរុក្ខជាតិបានបញ្ជាក់ការបោះប្លាស្ទិកទាំងនោះវាអាចបណ្តាលឲ្យសត្វសមុទ្រស្លាប់។
អង្គការសត្វព្រៃ និងរុក្ខជាតិបានបញ្ជាក់ថា សត្វសមុទ្រដូចជា អណ្តើក ត្រី និងប្រភេទផ្សេងទៀត ច្រើនតែច្រឡំថាប្លាស្ទិកជាអាហារហើយលេបចូលទៅក្នុងពោះដែលអាចនាំឱ្យពួកវាស្លាប់បាន។ពួកគេជារឿយៗត្រូវបានស្លាប់ដោយសារជាប់នៅក្នុងថង់ផ្លាស្ទិក និងម៉ងខ្មោចចាស់ៗដែលមិនអាចអោយពួកគេហែល និងដកដង្ហើមបាន។
វាចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងថែរក្សាធនធានសមុទ្ររបស់យើងតាមរយ: ៖ ការទុកដាក់សម្រាមជាពិសេសផ្លាស្ទិកអោយបានត្រឹមត្រូវ និងមិនបោះចោលសំរាមចូលទៅក្នុងសមុទ្រ។ ការជ្រើសរើសជម្រើសជំនួសការប្រើប្រាស់ផ្លាស្ទិកដូចជា ដបទឹក និងទុយោដែលអាចប្រើប្រាស់ឡើងវិញ និងថង់ក្រណាត់ ជាដើម៕

