
តើត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តអ្វីខ្លះ មុនពេលធ្វើដំណើរលើផ្លូវល្បឿនលឿន?
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអំពី ចំណុចគួរត្រួតពិនិត្យ និងសម្ភារគួរត្រៀមទុកក្នុងរថយន្តមុនពេលឡើងលើផ្លូវល្បឿនលឿន ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។
បើតាមក្រសួងសាធារណការ បានឲ្យដឹងថាមានពីរចំណុចធំដែលត្រូវពិនិត្យមុនពេលធ្វើដំណើរផ្លូវល្បឿនលឿន៖
ទី១.ការពិនិត្យបឋម
-ត្រូវដឹងថារថយន្តរបស់លោកអ្នកត្រូវបានចុះបញ្ជីមានផ្លាកលេខត្រឹមត្រូវ និងមានវិញ្ញាបនបត្រត្រួតពិនិត្យ
លក្ខណៈបច្ចេកទេសយានជំនិះដែលមានសុពលភាព
– ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ ត្រូវមានបរិមាណគ្រប់គ្រាន់តាមកម្រិតកំណត់
– ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត ភ្លើងហ្រ្វាំង ត្រូវពិនិត្យដំណើរការឱ្យបានល្អ
– សំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឱ្យមានស្នាមប្រេះ រហែក ប៉ោង និងត្រូវពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវ កុំអោយតឹងពេក ឬធូរពេក។
និងទី២. សម្ភារៈចាំបាច់ដែលគួរមាននៅក្នុងរថយន្ត
– សម្ភារជួសជុលបឋម
– ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ
– បំពង់ពន្លត់អគ្គិភ័យ

